ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Saturday, September 11, 2010

យុទ្ធនាការស្តីពីសុវត្ថិភាពសាច់ជ្រូក នៅខេត្តស្វាយរៀង



មន្ត្រីគម្រោងពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅកម្ពុជា ហៅថា USAD MSME លោក ជេត ភិរម្យ បានឲ្យដឹងថា ការបើកយុទ្ធនាការផ្សព្វផ្សាយនេះ គឺចង់បញ្ជាក់ថា គុណភាពសាច់ ជ្រូកក្នុងស្រុកបច្ចុប្បន្ន មិនមានមេរោគដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលទទួលទានសាច់ជ្រូកនោះឡើយ។


លោក ជេត ភិរម្យ មានប្រសាសន៍ដូច្នេះ ៖ «តាំងពីកើតជំងឺនោះឡើង តម្រូវការសាច់ជ្រូកថយចុះច្រើន ដោយងាកមកប្រើមាន់ សាច់ត្រី ជំនួសជ្រូកវិញ ជាពិសេសបារម្ភរឿងសុខភាព។ មនុស្សអត់មានទំនុកចិត្តក្នុងការហូបសាច់ជ្រូក ជាពិសេសធ្វើនេះ ធ្វើមុនភ្ជុំ ធ្វើម៉េចឲ្យដល់ភ្ជុំ មានការយល់ដឹងក្នុងការប្រើសាច់ជ្រូកឲ្យបានច្រើន ព្រោះឥឡូវកសិករមានត្រៀមជ្រូកមួយចំនួនដើម្បីលក់នៅពេលភ្ជុំ»។


លោកបន្តថា យុទ្ធនាការខាងលើនេះ គឺជាលើកទីមួយហើយ គឺធ្វើឡើងបន្ទាប់ពីមានការផ្ទុះជំងឺត្រចៀកខៀវ និងជំងឺប៉េស្តជ្រូក កាលពីពេលថ្មីៗនេះ។បច្ចុប្បន្នបើទោះបីជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយក្តី ក៏នៅមានការខ្លាចរអាពីអ្នកបរិភោគមួយចំនួនមិនហានទទួលទាន់សាច់ជ្រូកដូចមុននៅឡើយ ហើយធ្វើឲ្យការលក់សាច់ជ្រូកក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការធ្លាក់ចុះជិតពាក់កណ្តាលបើប្រៀបពេលមុនមានជំងឺឆ្លងជ្រូក។


ប្រធានសហគមន៍ចិញ្ចឹមជ្រូកខេត្តស្វាយរៀង លោក នាង ចាន់ថា ក្នុងយុទ្ធនាការនោះ បានសូមឲ្យអតិថិជនងាកមកគាំទ្រសាច់ជ្រូកក្នុងស្រុកឡើងវិញ ជាពិសេសនៅមុនពេលរដូវភ្ជុំបិណ្ឌ ដែលជិតចូលមកដល់នៅចុងខែកញ្ញា ខាងមុខនេះ។


លោក នាង ចាន់ថា ឲ្យដឹងថា ៖ «ជ្រូកគេនាំចូលមែន តែតម្លៃនៅលក់បាន ៨.០០០ជាង ដល់ពេលដែលមានជំងឺជ្រូក យើងលក់បានតែ ៦.០០០រៀល ហើយអាចថា គាត់អត់យកទៀត»។


ទោះបីយ៉ាងណា គេនៅមិនទាន់ឃើញរបាយការណ៍វាយតម្លៃពីការខូចខាតលើអាជីវកម្មជ្រូកថា មានចំនួនប៉ុន្មានច្បាស់លាស់នោះទេនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង លោក នាង ចាន់ថា ប្រធានសហគមន៍ចិញ្ចឹមជ្រូក ដែលជាអ្នកផ្គត់ផ្គង់ធំជាងគេ បានវាយតម្លៃថា នៅមុនការផ្ទុះជំងឺកាលពីដើមខែសីហា ចំនួនជ្រូកនៅខេត្តស្វាយរៀងទាំងមូល មានជាង ៣ម៉ឺនក្បាល បច្ចុប្បន្នវាបានបាត់បង់ប្រហែល ៣០%។ ដោយឡែកសម្រាប់តម្រូវការសាច់ជ្រូកនៅកាស៊ីណូទាំង ១២កន្លែង នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ពីមុនត្រូវការសាច់ជ្រូកផ្គត់ផ្គង់មួយថ្ងៃប្រហែល ២តោន ឥឡូវបានថយចុះប្រហែល ៦០%។


ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក ថាច់ រតនា ពុំអាចសុំការពន្យល់បានទេ ជុំវិញយុទ្ធនាការខាងលើនេះ ដោយលោកថា ជាប់រវល់ប្រជុំ។


មន្ត្រីជំនាញផ្នែកជំងឺសត្វ លោកវេជ្ជបណ្ឌិត ត្រៃ ប៊ុនឡុង បានឲ្យដឹងថា សាច់ជ្រូកឈឺកើតពីជំងឺត្រចៀកខៀវ និងជំងឺប៉េស្តនេះ អាចទទួលទានបាន ឲ្យតែការចម្អិនបានឆ្អិនល្អ ព្រោះជំងឺជ្រូកត្រចៀកខៀវ និងជំងឺប៉េស្តជ្រូកនេះ មិនមានលក្ខណៈចម្លងពីសត្វមកមនុស្សបានទេ។


នាយករដ្ឋមន្ត្រីខ្មែរកាលពីថ្ងៃទី១៧ ខែសីហា ក៏បានប្រកាសជាសាធារណៈសូមឲ្យប្រជាជននាំគ្នាទទួលទានសាច់ជ្រូកដូចធម្មតាឡើងវិញ ពីព្រោះសាច់ជ្រូកឆ្អិនមិននាំឲ្យកើតរោគឡើយ៕

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia