Sunday, June 20, 2010
សំណុំរឿងទី២របស់លោកសមរង្ស៊ីនឹងត្រូវជំនុំជម្រះនៅខែក្រោយ
ប្រភពពីមេធាវីលោក សម រង្ស៊ី បានឲ្យដឹងថា តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្ដើមជំនុំជម្រះ រឿងក្ដីទីពីរ របស់លោក សម រង្ស៊ី ដែលត្រូវគេចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតនៅពេលឆាប់ៗខាងមុខនេះហើយ ក្រោយពី ចៅក្រមស៊ើបអង្កេតបានបិទការស៊ើបសួរកាលពីសប្ដាហ៍មុន។
លោក ជូង ជូងី មេធាវីលោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារលោក សម រង្ស៊ី បើទោះបីជាលោកមិនមានជំនឿទៅលើប្រព័ន្ធតុលាការក៏ដោយ។
លោក ជូង ជូងី មានប្រសាសន៍ដូច្នេះ ៖ «តុលាការស្រុកខ្មែរយើងដឹងទាំងអស់គ្នាហើយ បើនិយាយពីសង្ឃឹម យើងពិបាក និយាយណាស់។ ខ្ញុំគិតថា ខ្ញុំត្រូវប្រើបច្ចេកទេសឲ្យអស់លទ្ធភាពរបស់ខ្ញុំ ដើម្បីការពារសិទ្ធិកូនក្ដីរបស់ខ្ញុំតាមផ្លូវច្បាប់»។
លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្ដឹងមួយករណីផ្សេងទៀត ក្រោយពីលោកបានផ្សព្វផ្សាយនូវឯកសារផែនទីរបស់ Google Earth ដោយនិយាយថា ការបោះបង្គោលព្រំដែនរវាងខ្មែរ និងវៀតណាម លេខ១៨៤ ១៨៥ ១៨៦ និងបង្គោល លេខ ១៨៧ បាននាំឲ្យខ្មែរបាត់បង់ទឹកដី ដោយសារបង្គោលនោះបានបោះចូលមកក្នុងដីខ្មែរចន្លោះប្រមាណពី ២០០ ទៅ ៥០០ម៉ែត្រ។
ការផ្សព្វផ្សាយឯកសារ Google Earth របស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពីជម្លោះក្ដៅគគុករឿងព្រំដែន ដែលនាំឲ្យ មានការដកបង្គោលតម្រុយព្រំដែនបោះចោលនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយតុលាការ ខេត្តស្វាយរៀង ក៏បានផ្ដន្ទាទោសលោក និងកសិករ ២នាក់ដាក់ពន្ធនាគារចំនួន ២ឆ្នាំ និងផាកពិន័យជាប្រាក់ជាច្រើនលានរៀល។
មេធាវីរបស់រដ្ឋាភិបាល លោក គី តិច មានប្រសាសន៍ថា លោកនឹងនាំយកឯកសារភស្តុតាងទៅដាក់បង្ហាញដើម្បីធ្វើការ ចោទប្រកាន់លោក សម រង្ស៊ី នៅថ្ងៃនោះ។
លោក គី តិច មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមានតែឯកសារដែលបានដាក់ជូនតុលាការប៉ុណ្ណឹងឯង ហើយយើងស្នើសុំឲ្យ អ្នកជំនាញខាងព្រំដែនហ្នឹង គាត់ចូលទៅបំភ្លឺនៅពេលសវនាការ»។
មន្ត្រីតុលាការមិនទាន់បានកំណត់កាលបរិច្ឆេទនៃការបើកការជំនុំជម្រះនោះនៅឡើយទេ ថ្វីបើគេទទួលបានដំណឹងថា ប្រហែលជាធ្វើឡើងនៅខែក្រោយនេះក៏ដោយ។
ការបិទការស៊ើបសួរជាដំណាក់កាលដំបូង ធ្វើឡើងក្រោយពីចៅក្រមស៊ើបអង្កេតបានចេញដីកាកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរចំនួន ២លើក ប៉ុន្តែលោកមិនបានចូលខ្លួនបំភ្លឺឡើយ។ ព្រះរាជអាជ្ញា សុខ រឿន ថ្លែងថា គេកំពុងរង់ចាំមើល សំណុំរឿងពីចៅក្រមស៊ើបអង្កេត។
លោក សម រង្ស៊ី វិញ ធ្លាប់បានបញ្ជាក់ថា លោកនឹងមិនប្រឈមមុខនៅក្នុងសវនាការនោះឡើយ៕
Wednesday, June 2, 2010
ទស្សនៈនយោបាយ និងជីវិត
ខាងក្រោមនេះជាទស្សនៈនយោបាយ និងជីវិត ដែលដកស្រង់សម្រាំងចេញពីសារសំលេង...
១០០-ខឹម វាសនា ៖ ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។
៩៩- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។
៩៨ -គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។
៩៧ -គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
៩៦ -មនុស្សអាក្រក់ និងមនុស្សល្អ កើតមាននៅលើលោកតាមច្បាប់ធម្មជាតិ។ ប៉ុន្តែមនុស្ស
អាក្រក់មានច្រើន គឺដោយសារភាពអសកម្មនៃមនុស្សល្អ។
៩៥ -មនុស្សអាក្រក់ មានធាតុអាក្រក់ជាអ្នកទ្រទ្រង់ រីឯមនុស្សល្អមានធាតុល្អជាអ្នកទ្រទ្រង់ មិនខុសគ្នា នឹងអំពិលមានធាតុជូរជាអ្នកទ្រទ្រង់ រឺឯអំពៅមានជាតិផ្អែមជាអ្នកទ្រទ្រង់។
៩៤ -មនុស្សល្អមានធាតុសំខាន់បួនយ៉ាង គឺ (១) ស្គាល់អំពើល្អ (២) យកអំពើល្អដាក់ក្នុងខ្លួន
(៣) ប្រតិបត្តិអំពើល្អ និង (៤) ពង្រីកអំពើល្អ។
៩៣ -ព្រះពុទ្ធ ៖ គ្មានសេចក្តីសុខឯណា ប្រសើរជាងការស្ងប់ចិត្តឡើយ។
៩២ -ទំនាស់មួយអាចដោះស្រាយបានយ៉ាងងាយ ប្រសិនបើភាគីទំនាស់យកប្រយោជន៍រួមជាគោល។
៩១ -ទំនាស់មួយមិនអាចដោះស្រាយបានឡើយ ប្រសិនភាគីនៃទំនាស់តម្កល់ប្រយោជន៍បុគ្គលជាធំ។
៩០ -ការងារមិនច្របូកច្របល់ គឺជាមង្គលដ៍ប្រសើរ។
៨៩ -ព្រះពុទ្ធ ៖ បញ្ញា កើតពីការពិសោធន៍ផ្ទាល់។
៨៨ -អ្នក គឺជាអ្វីៗ ដែលអ្នកគិតញយៗ។
៨៧ -អវិជ្ជា គឺសត្រូវនៃការកសាងសង្គមជាតិ ។
៨៦ -កត្តាសំខាន់មួយនៃប្រជាធិបតេយ្យ គឺការចូលរួម ។
៨៥ -ការបំផ្លាញពីអ្នកដទៃ ពុំមានគ្រោះថ្នាក់ និងមានវិសាលភាពខ្លាំង ដូចការបំផ្លាញដោយខ្លួន ឯងឡើយ។
៨៤ -ច្បាប់ធម្មជាតិ ៖ គ្មានអ្វីនៅលើលោកនេះ កើតឡើងប្រាសចាកហេតុ និងផលឡើយ។
៨៣ -បាបកម្មសង្គមទាំងប្រាំពីររបស់មហា គន្ធី៖ (1) នយោបាយគ្មានគោលការណ៍ (2) ទ្រព្យសម្បត្តិ គ្មានការងារ (3) សប្បាយរីករាយគ្មានសតិសម្បជញ្ញៈ (4) ចំណេះតែគ្មានចរិយាសម្បត្តិ (5) ជំនួញ គ្មានសីលធម៌ (6) វិទ្យាសាស្ត្រ គ្មានមនុស្សធម៌ និង (7) ការគោរពបូជា/សាសនាគ្មានការលះបង់។
៨២ -មនុស្សមានប្រយោជន៍ គឺជាមនុស្សពូកែរកប្រយោជន៍ពីកន្លែង ឬសកម្មភាពគ្មានប្រយោជន៍។
៨១ -ព្រះពុទ្ធ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ។
៨០ -ការរស់នៅដើម្បីអ្នកដទៃ គឺជាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
៧៩ -អ្នកនយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយមនុស្សច្រើនបំផុត។
៧៨ -ក្នុងវិធីសាស្រ្តផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធប្រើប្រាស់វិធីសាស្រ្ត "ប៥" ប្រាប់-បង្ហាញ-បង្រៀន-បង្ហាត់-ប្រតិបត្តិ អមដោយការពន្យល់ក្បោះក្យាយ។
៧៧ -បញ្ញា គឺកើតពីការពិចារណា ត្រិះរិះ ពិសោធន៍ ...។
៧៦ -បញ្ញា គឺប្រៀបដូចប៊ីចេង គឺប្រើគ្រប់កាលៈទេសៈទាំងអស់។
៧៥ -ភាវនា គឺការសញ្ជឹងគិតធ្វើឲ្យចិត្តស្ងប់។
៧៤ -ការពិសោធ ធ្វើឡើងតាមវិធីបីយ៉ាង ៖ រូប នាម និងទស្សនៈ។
៧៣ -អ្វីទាំងអស់លើលោកនេះ គឺស្ថិតក្នុងសង្ខារធម៌។
៧២ -ព្រះពុទ្ធ គ្រាន់តែប្រាប់ពីសកម្មភាព ដែលនាំដល់អំពើល្អ។ ព្រះពុទ្ធមិនប្រៀនប្រដៅ មិនបញ្ចុះបញ្ចូល ឬអូសទាញឡើយ។
៧១ -ប្រសិនបើមនុស្សរស់នៅក្នុងលោកសម្ភារៈ ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះរកសាមញ្ញសុខ។
៧០ -ការជជែករឿងសាសនា គឺនាំឲ្យឈ្លោះគ្នា។
៦៩ -រឿងជឿ ឬមិនជឿ គឺជាសាសនា។
៦៨ -មេរៀនរបស់ព្រះពុទ្ធ គឺជាមេរៀនកើតមកពីការពិសោធ។
៦៧ -វិជ្ជា កើតមានពីបទពិសោធ។
៦៦ -មនុស្ស ដែលមានគុណធម៌ខ្ពស់ គឺជាមនុស្សដែលប្រព្រឹត្តយ៉ាងហី ចំពោះពាក្យសរសើរ ការសុំទោស ជាដើម។
៦៥ -ព្រះពុទ្ធ ៖ ពេលអស់អាសវក្កិលេស វិជ្ជាកើតមាន។
៦៤ -ភាវនាមានន័យថា សញ្ជឹងគិត ពោលគឺសញ្ជឹងគិតរហូតដល់ពាល់ត្រូវ។
៦៣ -ពាក្យថា "ហី" មានន័យថា "ខន្តី"។
៦២ -ធមុ្មជាតិខន្តី មិនធ្វើឡើយ ប៉ុន្តែកើតចេញពីក្នុងចិត្ត។
៦១ -ពាក្យថា "ហី" មានន័យថា "ខន្តី"។
៦០ -ការអោបសេចក្តីប្រកាន់ គឺការធ្វើទោសសម្រាប់ខ្លួនឯង។
៥៩ -អំនួត ជាមួយនឹងភាពមិនអំនួត។
៥៨ -កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិត ក្នុងចំណោមបញ្ញាវន្តខ្មែរ គឺទិដ្ឋិ មានៈ និងតណ្ហា។
៥៧ -នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន។
៥៦ -ដំណើរជួយគេនោះ គឺជាដំណើរជួយខ្លួនឯង។
៥៥ -ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនាប្រទេសរបស់ជនជាតិ។
៥៤ -ផ្លូវដែលនាំដល់ការជួយជាតិបាន គឺការពន្យល់ប្រជាជនឲ្យយល់ពីសារប្រយោជន៍នៃការចូលរួម។
៥៣ -មនុស្សខុសពីសត្វត្រង់កន្លែងចេះផ្តល់ហេតុផល។ ដូចនេះ អ្នកនិយាយត្រូវផ្តល់ហេតុផល ហើយអ្នកស្តាប់ត្រូវចេះរកហេតុផល។
៥២ -ការងាររបស់ក្រុមយើង គឺការផ្តល់ទិន្នន័យសម្រាប់ពិចារណា។
៥១ -ក្រុមយើង ៖ ការផ្តល់ទិន្នន័យខុសដល់ប្រជាជន គឺជាមហាគ្រោះដល់ប្រទេស។
៥០ -អ្នកដឹកនាំត្រូវមានបេះដូង ដែលអាចច្រកមនុស្សទូទាំងប្រទេស ។
៤៩ -ប្រទេសមួយប្រសើរជាងប្រទេសមួយទៀត គឺអាស្រ័យលើការគិតរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ។
៤៨ -ប្រទេសមួយជឿនលឿន គឺជាប្រទេសដែលមានពលរដ្ឋមានវិន័យខ្ពស់ ។
៤៧ -ការជឿ មានន័យថា មិនដឹង ។
៤៦ -កាលណាមនុស្សម្នាក់កាន់តែជឿ មនុស្សនោះកាន់តែបិទការគិតរបស់ខ្លួន ។
៤៥ -យន្តការទាំង៨ចំណុចរបស់យើង គឺធ្វើឲ្យប្រជាជនមានអំណាច ។
៤៤ -អ្នកដឹកនាំត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ ដោយមិននាំខូចប្រយោជន៍របស់អ្នកចូលរួម ។
៤៣ -អ្នកដឹកនាំត្រូវមានទេព្យកោសល្យធម្មជាតិពីរយ៉ាង គឺបេះដូងស្មោះត្រង់ពិតប្រាកដ និងមាន ចក្ខុវិស័យ ។
៤២ -សាសនាព្រះពុទ្ធជាសាសនាកើនផល។
៤១ -ជំនឿសំដៅទៅលើគំនិត ដែលមានការចោទ ហើយមិនអាចបកស្រាយបាន។
៤០ -ជាតិក្រោយ គឺជាលទ្ធផលនៃជាតិនេះ។
៣៩ -មើល! តើអ្នកកំពុងសាងបញ្ញាហើយឬនៅ?
៣៨ -ការយល់ខុស៖ ចូលបច្ច័យកាន់តែច្រើន បានបុណ្យកាន់តែច្រើន។
៣៧ -កុំទៅធ្វើអំពើល្អចំពោះមនុស្សកំពុងតែប្រាថ្នាវិនាស។
៣៦ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានសាសនាគ្មានការ លះបង់។
៣៥ -ភាពដដែលៗ ជាសត្រូវធំបំផុតរបស់សិល្បៈ។
៣៤ -មនុស្សល្ងង់មើលបញ្ហានឹងភ្នែក មនុស្សឆ្លាតមើលបញ្ហានឹងគំនិត និងការវិភាគ។
៣៣ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺអ្នកដឹកនាំមិនដឹងថា ខ្លួនដឹកនាំ ប្រទេសទៅណា។ គ្មានទស្សនៈវិស័យ ។
៣២ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានចំណេះដឹងក្រៅខ្លួន ដូចជាមានសញ្ញាបត្រ តែគ្មានចំណេះដឹង ។
៣១ -បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានទ្រព្យដោយគ្មាន ប្រភពច្បាស់លាស់ ។
៣០ -ប្រភពនៃទុក្ខ គឺប្រជាជនគ្មានអំណាច។
២៩ -គ្រាន់តែចេះជេរ ឬចេះនិយាយពីបញ្ហា ពុំមែនជាលំនាំលទ្ធិប្រជាធិបតេយ្យឡើយ។
២៨ -នៅក្នុងសង្គមប្រជាធិបតេយ្យ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជនជាអ្នកបររទេះនោះ។
២៧ -នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៦ -នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៥ -ទង្វើត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និងមានប្រយោជន៍។
២៤ -នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។
២៣ -មនុស្សអាចជួយអ្នកដទៃបាន លុះណាតែមនុស្សនោះឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។
២២ -ព្រះពុទ្ធនាំមនុស្សឱ្យស្គាល់ពីប្រយោជន៍។
២១ -ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។
២០ -មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀត ដោយសារការគិត។
១៩ -កុំធ្វើជាអ្នកផ្គាប់ចិត្តដល់មនុស្សខូច។
១៨ -ទាន គឺចិត្តហុច មិនមែនកាយហុចទេ។
១៧ -ការនិយាយ គួរចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។
១៦ -ការយល់ខុស នាំដល់សកម្មភាពខុស។
១៥ -យល់ត្រូវ ទើបគិតត្រូវ។
១៤ -ព្រះពុទ្ធនៃយើង មិនមែននាំមនុស្សលោកឱ្យជឿទេ ប៉ុន្តែនាំឱ្យមនុស្សគិត ឬនាំឱ្យមនុស្សមានសទ្ធា។
១៣ -មនុស្សពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។
១២ -មនុស្សល្ងង់ និងមនុស្សអាក្រក់ តែងយកខ្លួនឯងជាសត្រូវ។
១១ -នយោបាយ គឺជាសិល្បៈធ្វើឱ្យសម្រេចទិសដៅ។
១០ -តើលទ្ធិប្រជាធិបតេយ្យជាអ្វី? តុល្យភាពអំណាចរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ
រួមគិត រួមសម្រេច និងរួមធ្វើ ។
៩ -គិតត្រូវ និយាយត្រូវ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេលអនាគត។
៨ -កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត
៧ -មនុស្សឆ្លាត រៀនពីកំហុសអ្នកដទៃ មនុស្សល្ងង់រៀនពីកំហុសខ្លួនឯង រីឯមនុស្សមហាល្ងង់ សូម្បី
កំហុសខ្លួនឯងក៏រៀនមិនចេះផង។ តើអ្នកជាមនុស្សប្រភេទណា ?
៦ -អ្នកដឹកនាំល្អ គឺអ្នកដឹកនាំខិតខំបង្កើតអ្នកដឹកនាំឱ្យបានច្រើន មិនមែនអ្នកដើរតាមឱ្យបានច្រើន ឡើយ។
៤ -ប្រព័ន្ធប្រជាធិបតេយ្យអាចដំណើរការបាន លុះត្រាតែមានតុល្យភាពអំណាចរវាងអ្នកដឹកនាំ និង ប្រជាលរដ្ឋ។
៤ -គ្រាន់តែចេះនិយាយពីបញ្ហា គ្មានអ្វីអស្ចារ្យឡើយ។
៣ -អ្នកដឹកនាំភាគច្រើនក្នុងសង្គមកម្ពុជា ច្រើនប្រៀបធៀបរបស់ ឬសកម្មភាពមិនល្អ ដែលពេលខ្លះគ្មាន ប្រយោជន៍អ្វីទាល់តែសោះ។
២ -សំលេងជួង (ចម្រៀង)
១ -ជាតិត្រូវការយើង (ចម្រៀង)
រដ្ឋាភិបាលបដិសេធព័ត៌មានថា ទាហានក្រុមអាវក្រហម ចូលមកក្នុងដីខ្មែរ
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺធ្វើឡើងតបទៅនឹងការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ ASTV កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដែលថា មេបញ្ជាការយោធាភូមិភាគ២ ថៃ ឈ្មោះ Vivalit Chhomsomrit បានអះអាងថា មានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមអាវក្រហមមួយចំនួន បានឆ្លងចូលមកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទីដែលពួកគេទទួលការហ្វឹកហ្វឺនរបៀបធ្វើសកម្មភាពផ្សេងៗ មុននឹងបង្កើតទីបញ្ជាការមួយនៅក្នុងខេត្តសុគន់ណាក់ឃន ក្នុងជំហានទីមួយ ដើម្បីប្រកាសថា តំបន់ភាគឦសានរបស់ប្រទេសថៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាវក្រហម។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ ក៏បានគូសបញ្ជាក់ផងដែរអំពីគោលជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញរបស់រាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានការមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
សេចក្ដីថ្លែងការណ៍ក៏បានស្នើដល់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាថៃ ព្រមទាំងបណ្ដាញសារព័ត៌មានថៃ ត្រូវតែប្រយ័ត្នប្រយែងក្នុងការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនឹងអាចនាំឲ្យមានការយល់ច្រឡំរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ៕
Global Witness៖ប្រទេសម្ចាស់ជំនួយ ត្រូវពិនិត្យមើល អំពើពុករលួយនៅកម្ពុជា
ក្រុមមន្ត្រីផ្នែកយុទ្ធនាការរបស់អង្គការ Global Witness បានឲ្យដឹងថា ក្រុមអ្នកផ្ដល់ជំនួយបានផ្ដល់ប្រាក់ ១ពាន់លានដុល្លារដល់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បើទោះបីមានភស្តុតាងពីអំពើពុករលួយ ការចាត់ចែងថវិកាជាតិមិនមានតម្លាភាព និងការខកខានម្ដងហើយម្ដងទៀត ដើម្បីអនុវត្តកិច្ចសន្យារបស់ខ្លួនក្នុងការធ្វើកំណែទម្រង់នោះក៏ដោយ។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេសអ្នកផ្ដល់ជំនួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃពុធ ទី២ ខែមិថុនានេះ អង្គការ Global Witness ក៏បានជំរុញឲ្យក្រុមអ្នកផ្តល់ជំនួយបរទេសទាំងអស់ ត្រូវចោទសួរដល់រដ្ឋាភិបាលកម្ពុជាអំពីភាពខ្វះការចាត់ចែងធនធានធម្មជាតិរបស់ប្រទេស។
នាយកផ្នែកយុទ្ធនាការរបស់អង្គការ Global Witness លោក ហ្កាវីន ហេមេន (Gavin Hayman) បានថ្លែងថា រដ្ឋាភិបាលកម្ពុជាតែងតែសន្យាថា នឹងធ្វើកំណែទម្រង់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរសោះ។
លោកថ្លែងថា នៅក្នុងរបាយការណ៍របស់អង្គការ Global Witness ធ្លាប់បានបង្ហាញថា ក្រុមឥស្សរជននយោបាយរបស់កម្ពុជា បានកេងចំណេញពីការលក់សម្បត្តិធនធានធម្មជាតិរបស់ប្រទេស។ លោកថ្លែងបញ្ជាក់ថា ក្រុមប្រទេសអ្នកផ្ដល់ជំនួយមិនត្រូវបន្តធ្វើមិនដឹង មិនឮទៀតនោះឡើយ។
នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារដោយប្រសាសន៍ធ្ងន់ៗទៅលើអង្គការ Global Witness ថាជាក្រុមចោរ បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថានអន្តរជាតិមួយនេះ បានរិះគន់រដ្ឋាភិបាលរបស់លោកថា មានអំពើពុករលួយនៅក្នុងវិស័យឧស្សាហកម្មរ៉ែ៕
បក្សសមរង្ស៊ីគ្រោងទៅពិនិត្យព្រំដែនទោះជាប្រធាន សភាមិនអនុញ្ញាត
ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃ១ មិថុនានេះ បានបដិសេធមិនឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ១៦រូប ចុះបំពេញបេសកកម្មពិនិត្យដំណើរការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ២៧០ ស្ថិតនៅក្នុងឃុំជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យអ្នកតំណាងរាស្ត្រទាំង ១៦រូបនោះ ដាក់សំណួរទៅរដ្ឋាភិបាលវិញដើម្បីឲ្យមានការពន្យល់ពីដំណើរការបោះបង្គោលព្រំដែននេះ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍កាលពីថ្ងៃពុធ ខែមិថុនានេះ ថា អ្នកតំណាងរាស្ត្រយ៉ាងតិចចំនួន ១៦រូបនេះ នឹងបន្តគម្រោងដំណើរពិនិត្យការបោះបង្គោលនៅថ្ងៃព្រហស្បតិ៍នេះដដែល បើទោះបីគ្មានការអនុញ្ញាតពីលោក ហេង សំរិន ក៏ដោយ។
យោងតាមលិខិតអគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ដែលចេញនៅថ្ងៃ១ ខែមិថុនា ផ្ញើជូនអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ទាំង ១៦រូប បានបញ្ជាក់ថា ប្រធានរដ្ឋសភា លោក ហេង សំរិន មិនអនុញ្ញាត និងមិនទទួលខុសត្រូវចំពោះសំណើរបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដើម្បីទៅពិនិត្យមើលដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមទេ។
លោក ឡេង ប៉េងឡុង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីការបដិសេធមិនឲ្យអ្នកតំណាងរាស្ត្រ សម រង្ស៊ី ដើម្បីបំពេញបេសកកម្មនេះឡើយ ប៉ុន្តែលោកបានស្នើឲ្យអ្នកតំណាងរាស្ត្រ ធ្វើជាសំណើទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយបំភ្លឺទៅលើផែនទីព្រំដែន ដែលមានកំណត់ទុកនៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី៣១ ខែឧសភា តំណាងរាស្ត្រទាំង ១៦រូប បានស្នើសុំឲ្យលោក ហេង សំរិន ចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាព ក្នុងដំណើរទៅពិនិត្យការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ២៧០។
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ថា ប្រធានសភាមិនអនុញ្ញាតឲ្យតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ទៅពិនិត្យមើលការបោះបង្គោលព្រំដែន ដោយសារគណបក្ស សម រង្ស៊ី ធ្លាប់បានធ្វើឲ្យខូចកិត្តិយសរដ្ឋាភិបាល ដោយបានដកបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀងកន្លងមក។
លោក ជាម យៀប បានបដិសេធថា ការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រទៅពិនិត្យមើលការបោះបង្គោលព្រំដែននោះ ជាការរឹតត្បិតសិទ្ធិអ្នកតំណាងរាស្ត្រទេ។ លោកក៏បានព្រមានផងដែរនូវលទ្ធភាពដែលអាចមានអំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ក្នុងដំណើររបស់អ្នកតំណាងរាស្ត្រនេះ។
លោក យឹម សុវណ្ណ បន្ថែមថា លោកមិនរំពឹងថា នឹងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋឡើយ ចំពោះដំណើររបស់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។
នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិរដ្ឋាភិបាលនេះ អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រត្រូវបានរំលោភបំពានពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាល។
Subscribe to:
Posts (Atom)
ការងារ និង អាហារូបករណ៍
- ឃ្លាំងប្រមូលចំណេះដឹង
- ព្រលឹងខ្មែរ នៃ ប្រវត្តិសាស្ត្រ
- ព្រះធម៌សំរាប់ខ្មែរ
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- ស្វែងរកការងារតាមប្រព័ន្ធ Bongthom
- ស្វែងរកការងារតាមប្រព័ន្ធ CambodiaJob
- ស្វែងរកការងារនៅកម្ពុជា Category
- ស្វែងរកការងារនៅកម្ពុជា Opportunities
- ស្វែងរកព័ត៌មានការងារ CambodiaWork
- អាហារូបករណ៌ចក្រកម្ពុជាចក្រភពអង់គ្លេស UK
វិទ្យុខ្មែរសំលេងឯករាជ្យ
- កុលធីតាខ្មែរលើទឹកដីអង្គរ
- នាទីសមធម៌តាមកញ្កចក់ទូរទស្សន៍
- វិទ្យុកូរ៉េអន្តរជាតិ
- វិទ្យុចិនអន្តរជាតិ
- វិទ្យុបារាំងអន្តរជាតិ
- វិទ្យុពន្លឺភ្លើងទៀន
- វិទ្យុលីកាដូ
- វិទ្យុវេទិកាខ្មែរកម្ពុជាក្រោម
- វិទ្យុវេទិកាអ្នកជាតិនិយម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុសំលេងកុលបុត្រខ្មែរ
- វិទ្យុសំលេងខ្មែរកម្ពុជាក្រោម
- វិទ្យុសំលេងជួងប្រជាធិបតេយ្យ
- វិទ្យុសំលេងទាមទារយុត្តិធម៌
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងប្រជាធិបតេយ្យVOD
- វិទ្យុសំលេងព្រលឹងខ្មែរ
- វិទ្យុសំលេងព្រះធម៌
- វិទ្យុសំលេងយុត្តិធម៌
- វិទ្យុសំលេងយុវជន
- វិទ្យុសំលេងវាសនាមាតុភូមិ
- វិទ្យុសំលេងសង្គមស៊ីវិល
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងសិទ្ធិមនុស្ស
- វិទ្យុសំលេងសិទ្ធិមនុស្ស
- វិទ្យុសំលេងស្វែងរកការពិត
- វិទ្យុសំលេងអ្នករាជានិយម
- វិទ្យុអាស៊ីសេរី
- វិទ្យុអូស្ត្រាលីអន្តរជាតិSBS
- វិទ្យុអូស្ត្រាលីABC
គ្រឹះស្ថានសិក្សា និង ស្ថាប័នរដ្ឋ
- វិទ្យាស្ថាន វ៉ាន់ ដា
- វិទ្យាស្ថានអាស៊ីអឺរ៉ុប
- វិទ្យាស្ថានពាណិជ្ជសាស្ត្រ
- វិទ្យាស្ថានបច្ចេកវិទ្យា និង គ្រប់គ្រង
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
- វិទ្យាស្ថានហ្វឹកហ្វឺនភាសាអង់គ្លេស
- វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា
- សាកលវិទ្យាល័យន័រតុន
- សាកលវិទ្យាល័យកម្ពុជា
- សាកលវិទ្យាល័យខេមរៈ
- សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច
- សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
- សាកលវិទ្យាល័យច្បាប់ និង សេដ្ឋកិច្ច
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យបច្ចេកទេសភ្នំពេញ
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ
- សាកលវិទ្យាល័យបៀលប្រាយ
- សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- សាកលវិទ្យាល័យមេគង្គកម្ពុជា
- សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាព
- សាកលវិទ្យាល័យអាស៊ាន
- សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
- សាលាភាសាខ្មែរ
- សាលារៀនភាសាបារាំងសៀមរាប
- សាលាអង់គ្លេសអន្តរជាតិ អេសអាយធីស៊ី
- សាលាអន្តរជាតិអាមេរិកកាំង
- សាកលវិទ្យាល័យបាត់ដំបង