Wednesday, July 7, 2010
សាលាដំបូងរាជធានីភ្នំពេញ ដាក់ឱសានវាទដល់ មូរ សុខហួរ
អយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យដំណឹង បង្គាប់ឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យទៅរតនាគារជាតិ ដាក់ជាថវិការបស់រដ្ឋ បើមិនដូច្នោះទេ តុលាការនឹងបញ្ជាឲ្យចាប់ខ្លួនលោកស្រីដាក់ពន្ធនាគារ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ រឿន នៅថ្ងៃទី៦ ខែកក្កដានេះ បានចេញដីកាឲ្យដំណឹង សម្រេចឲ្យលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បង់ប្រាក់ពិន័យចំនួន ៨,៥លានរៀលចូលជាថវិការដ្ឋ ដោយកំណត់រយៈពេលចុងក្រោយ ១០ថ្ងៃ គិតពីថ្ងៃទី៦ ខែកក្កដានេះតទៅ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាប់ខ្លួនលោកស្រីដាក់គុក។
ដីកាលេខ៩១ ចុះថ្ងៃទី៦ ខែកក្កដា បានបញ្ជាក់ថា ដើម្បីការពារផលប្រយោជន៍នៃច្បាប់ចំពោះការអនុវត្តសាលដីកាលេខ៥៨ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១០ របស់តុលាការកំពូលឲ្យមានប្រសិទ្ធភាព និងសំណុំរឿងរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលេខ៦៩ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០។ អយ្យការអមសាលាដំបូងសម្រេចជាចុងក្រោយឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យនេះនៅអង្គភាពរតនាគាររាជធានីភ្នំពេញ។ បើមិនព្រមបង់ប្រាក់ពិន័យទេ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន ដើម្បីបង្ខំដល់រួបកាយតាមច្បាប់តទៅ។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ខែត្រកំពត បានមានប្រសាសន៍ថា លោកស្រីបានទទួលដីកាឲ្យដំណឹងនេះហើយ នៅថ្ងៃទី៦ ខែកក្កដានេះ ប៉ុន្តែលោកស្រីនៅតែបដិសេធថា លោកស្រីមិនព្រមបង់ប្រាក់តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នេះទេ លោកស្រីសុខចិត្តឲ្យតុលាការចាប់ដាក់ពន្ធនាគារ ដើម្បីបង្ហាញពីតុលាការមិនឯករាជ្យ ដែលជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចនោះ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទុកជូនទៅតុលាការចាត់វិធានការ គឺក្នុងនាមថា ខ្ញុំមិនទទួលយកនូវអ្វីដែលជាតុលាការមិនអព្យាក្រឹត ហើយដែលជាតុលាការនយោបាយបានទេ។ ប្រសិនបើយើងនៅតែទុកខ្លួនយើងទទួលរងគ្រោះនឹងតុលាការរបៀបហ្នឹង តើពេលណានឹងអាចកែទម្រង់បាន?»។
តុលាការរាជធានីភ្នំពេញ និងរតនាគាររាជធានីភ្នំពេញ បានដាក់ការកំណត់ឲ្យលោកស្រី មួរ សុខហួរ បង់ប្រាក់ពិន័យចំនួន ១៦លាន ៥សែនរៀល ក្នុងករណីដែលតុលាការកម្ពុជា កាត់ឲ្យលោកស្រីចាញ់ក្តីករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា កន្លងទៅ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែកក្កដា ចំពោះករណីលោកស្រី មួរ សុខហួរ ថា ការចោទប្រកាន់រដ្ឋាភិបាល និងការដើរចូលពន្ធនាគារ ជាជម្រើសរបស់លោកស្រី វាមិនទាក់ទងនឹងការសម្រេចរបស់តុលាការទេ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានលើកឡើងថា កន្លងមករដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់អំពីប្រព័ន្ធតុលាការកម្ពុជា មិនទាន់មានភាពឯករាជ្យទាំងស្រុងនៅឡើយដែរ។
ប៉ុន្តែលោក សុក សំអឿន បានបញ្ជាក់អំពីករណីលោកស្រី មូរ សុខហួរ ដូច្នេះ ៖ «ក៏ប៉ុន្តែដើម្បីនីតិរដ្ឋគាត់ត្រូវតែបង់ ទោះបីតុលាការហ្នឹងគាត់គោរព ឬមិនគោរពក៏ដោយ ប៉ុន្តែដើម្បីឲ្យមាននីតិរដ្ឋគាត់ត្រូវធ្វើគំរូ»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា កំពុងជួបប្រទះនឹងការលំបាកជាច្រើនក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនក្រីក្រនៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
ការងារ និង អាហារូបករណ៍
- ឃ្លាំងប្រមូលចំណេះដឹង
- ព្រលឹងខ្មែរ នៃ ប្រវត្តិសាស្ត្រ
- ព្រះធម៌សំរាប់ខ្មែរ
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- ស្វែងរកការងារតាមប្រព័ន្ធ Bongthom
- ស្វែងរកការងារតាមប្រព័ន្ធ CambodiaJob
- ស្វែងរកការងារនៅកម្ពុជា Category
- ស្វែងរកការងារនៅកម្ពុជា Opportunities
- ស្វែងរកព័ត៌មានការងារ CambodiaWork
- អាហារូបករណ៌ចក្រកម្ពុជាចក្រភពអង់គ្លេស UK
វិទ្យុខ្មែរសំលេងឯករាជ្យ
- កុលធីតាខ្មែរលើទឹកដីអង្គរ
- នាទីសមធម៌តាមកញ្កចក់ទូរទស្សន៍
- វិទ្យុកូរ៉េអន្តរជាតិ
- វិទ្យុចិនអន្តរជាតិ
- វិទ្យុបារាំងអន្តរជាតិ
- វិទ្យុពន្លឺភ្លើងទៀន
- វិទ្យុលីកាដូ
- វិទ្យុវេទិកាខ្មែរកម្ពុជាក្រោម
- វិទ្យុវេទិកាអ្នកជាតិនិយម
- វិទ្យុសំបុកឃ្មុំសំលេងប្រជាពលរដ្ឋ
- វិទ្យុសំលេងកុលបុត្រខ្មែរ
- វិទ្យុសំលេងខ្មែរកម្ពុជាក្រោម
- វិទ្យុសំលេងជួងប្រជាធិបតេយ្យ
- វិទ្យុសំលេងទាមទារយុត្តិធម៌
- វិទ្យុសំលេងប្រជាធិបតេយ្យ
- វិទ្យុសំលេងប្រជាធិបតេយ្យVOD
- វិទ្យុសំលេងព្រលឹងខ្មែរ
- វិទ្យុសំលេងព្រះធម៌
- វិទ្យុសំលេងយុត្តិធម៌
- វិទ្យុសំលេងយុវជន
- វិទ្យុសំលេងវាសនាមាតុភូមិ
- វិទ្យុសំលេងសង្គមស៊ីវិល
- វិទ្យុសំលេងសហរដ្ឋអាមេរិក
- វិទ្យុសំលេងសិទ្ធិមនុស្ស
- វិទ្យុសំលេងសិទ្ធិមនុស្ស
- វិទ្យុសំលេងស្វែងរកការពិត
- វិទ្យុសំលេងអ្នករាជានិយម
- វិទ្យុអាស៊ីសេរី
- វិទ្យុអូស្ត្រាលីអន្តរជាតិSBS
- វិទ្យុអូស្ត្រាលីABC
គ្រឹះស្ថានសិក្សា និង ស្ថាប័នរដ្ឋ
- វិទ្យាស្ថាន វ៉ាន់ ដា
- វិទ្យាស្ថានអាស៊ីអឺរ៉ុប
- វិទ្យាស្ថានពាណិជ្ជសាស្ត្រ
- វិទ្យាស្ថានបច្ចេកវិទ្យា និង គ្រប់គ្រង
- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
- វិទ្យាស្ថានហ្វឹកហ្វឺនភាសាអង់គ្លេស
- វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា
- សាកលវិទ្យាល័យន័រតុន
- សាកលវិទ្យាល័យកម្ពុជា
- សាកលវិទ្យាល័យខេមរៈ
- សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច
- សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
- សាកលវិទ្យាល័យច្បាប់ និង សេដ្ឋកិច្ច
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យបច្ចេកទេសភ្នំពេញ
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ
- សាកលវិទ្យាល័យបៀលប្រាយ
- សាកលវិទ្យាល័យភូមិន្ទកសិកម្ម
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- សាកលវិទ្យាល័យមេគង្គកម្ពុជា
- សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាព
- សាកលវិទ្យាល័យអាស៊ាន
- សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
- សាលាភាសាខ្មែរ
- សាលារៀនភាសាបារាំងសៀមរាប
- សាលាអង់គ្លេសអន្តរជាតិ អេសអាយធីស៊ី
- សាលាអន្តរជាតិអាមេរិកកាំង
- សាកលវិទ្យាល័យបាត់ដំបង
No comments:
Post a Comment