ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Wednesday, May 26, 2010

អង្គការឃ្លាំមើលបរិស្ថានអន្តរជាតិ Global Witness


លោក ហ៊ុន សែន បានហៅក្រុមមនុស្សរបស់អង្គការនេះថាជាក្រុមចោរ ដោយសារតែក្រុមមនុស្សទាំងនេះបានយល់ដឹងច្រើនអំពីវិធីលួចលុយ និងអំពើពុករលួយ ហើយបែរជាមកប្រដៅរដ្ឋាភិបាលរបស់លោកឲ្យចេះថែរក្សាលុយ និងឲ្យចេះចាយលុយពីធនធានរ៉ែ។


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅក្នុងការបើកសន្និសីទអន្តរជាតិស្ដីពី ឱកាសសម្រាប់កម្ពុជា ធ្វើអាជីវកម្មរ៉ែ នៅថ្ងៃពុធ ទី២៦ ខែឧសភានេះ បានមានប្រសាសន៍ដោយសម្ដីធ្ងន់ៗថា ៖ «ឥឡូវយើងអត់ទាន់មានលុយសោះ ប៉ុន្តែគេបង្រៀនយើងពីរបៀបចាយលុយ និងរហូតដល់គេចោទប្រកាន់យើងអំពីអំពើពុករលួយនៃការចាយលុយដែលមិនទាន់មានសោះ! អ៊ីចឹងមានន័យថា ក្រុមនេះជាក្រុមចោរ! ចោរវាធ្លាប់លួច ទើបវាដឹងរឿងចោរ ឬវារៀនពីចោរ ឬវាជាមេចោរ បានវាដឹងថា តើត្រូវលួចរបៀបណា!»។


តំណាងរបស់អង្គការឃ្លាំមើលបរិស្ថានអន្តរជាតិ Global witness នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មិនទាន់មានប្រតិកម្មឆ្លើយតបវិញនៅឡើយទេ ពីព្រោះគេមិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយអំពីប្រសាសន៍របស់លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។


ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «នៅពេលបច្ចុប្បន្ន តើអ្វីដែលនិយាយត្រូវ ឬមួយក៏ខុស ជាជាងវាយប្រហារគេជាបុគ្គល។ ខ្ញុំថា វាជារឿងមួយគួរឲ្យសោកស្ដាយ ដែលឆ្លុះបញ្ចាំងនូវឆន្ទៈមួយអវិជ្ជមានចំពោះការរិះគន់!»។


អង្គការឃ្លាំមើលបរិស្ថានអន្តរជាតិ Global Witness ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនឲ្យចូលក្នុងប្រទេសកម្ពុជា ហើយបានប្រកាសបណ្ដេញចេញពីប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០០២កន្លងទៅ ក្រោយពីអង្គការនេះបានចេញរបាយការណ៍ស្រាវជ្រាវជាច្រើន ចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន និងគ្រួសារសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា។


មន្រ្តីរដ្ឋាភិបាលកម្ពុជាបានហៅការចោទប្រកាន់នោះថាជារឿងមិនពិត ហើយមានចរិតនយោបាយប្រឆាំងរដ្ឋាភិបាល។


កាលពីដើមខែឧសភានេះ មានសេចក្ដីរាយការណ៍ថា អង្គការ Global Witness បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់សំណូកចំនួន ២,៥លានដុល្លារអាមេរិកពីក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីឈ្មោះ BHP Billiton ក្នុងការទទួលសិទ្ធិរាវរករ៉ែបុកស៊ីតនៅកម្ពុជាកន្លងមក។


លោក ហ៊ុន សែន បានប្រតិកម្មនៅថៃ្ងពុធនេះទៀតថា ប្រាក់ចំនួន ២,៥លានដុល្លារអាមេរិកនោះ ជាប្រាក់សម្រាប់មូលនិធិសង្គម ដែលបានចែងនៅក្នុងកិច្ចសន្យាចូលក្នុងថវិការដ្ឋ នៅគ្រាដែលអង្គការ Global Witness បានស្រាវជ្រាវរកប្រាក់នេះ នៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កន្លងមក៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia