ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Monday, August 23, 2010

មន្រ្តីខ្មែរប្រតិកម្មតបនឹងសម្តីមេដឹក អាវលឿងថៃ


សង្គ្រាមពាក្យសម្ដី និងពាក្យអសុរោះបានចាប់ផ្ដើមជាថ្មីម្ដងទៀត រវាងអ្នកស្នេហាជាតិ និងអ្នកស្នេហាជាតិនៃជនជាតិទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា មានពណ៌សម្បុរ និងសាសនាដូចគ្នា។


ជាអាទិ៍ នៅថ្ងៃទី២១ សីហាកន្លងទៅនេះ មេដឹកនាំក្រុមអាវលឿងថៃ លោក ស៊ុនធិ លឹមថងគល់ (Sunthip Limthongkul) បានថ្លែងតាមរយៈបណ្តាញព័ត៌មានគេហទំព័រថៃមួយឈ្មោះ A.S.T Manager Online ថា មេដឹកនាំកម្ពុជាសព្វថ្ងៃបានដណ្តើមយកប្រាសាទព្រះវិហារពីថៃ ហើយមេដឹកនាំក្រុមអាវលឿងថៃ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលថៃបច្ចុប្បន្នចង់ឲ្យនាយករដ្ឋមន្ត្រីថៃ ប្រើកម្លាំងទ័ពដណ្ដើមយកមកវិញ។


ទន្ទឹមនឹងនេះ លោក ស៊ុនធិ លឹមថងគល់ ក៏បានរំឭកអំពីប្រវត្តិសាស្ត្រថា ស្តេចថៃធ្លាប់មានគុណលើកម្ពុជា ហើយមេដឹកនាំខ្មែរជំនាន់នេះមិនគួរបំភ្លេចគុណស្តេចថៃនោះទេ។ លោក ស៊ុនធិ លឹមថងគល់ បាននិយាយបញ្ឆិតបញ្ឆៀងថា អ្នកដែលក្បត់ស្ដេចថៃ គួរតែយកឈាមលាងបាតជើង និងកាត់កដោតក្បាល ដើម្បីជាការពិន័យទោស។

លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា។

ទាក់ទងនឹងការអះអាងនេះ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក កុយ គង់ បានប្រតិកម្មយ៉ាងខ្លាំងតបវិញដូច្នេះ ៖ «គាត់ប្រមាថមើលងាយដល់សម្ដេច ហ៊ុន សែន ថារហូតដល់យកឈាមយកអី កាត់កអីហ្នឹង! អ៊ីចឹងខ្ញុំបញ្ជាក់ថា គាត់ស្ថិតចូលក្រុមអន្ធពាល បាតផ្សារ ចាត់ទុកជាក្រុមចោរប្លន់អន្តរជាតិ ដែលមានគំនិតចង់ប្លន់ទ្រព្យសម្បត្តិកម្ពុជា តែប្លន់មិនបាន ក៏ធ្វើការវាយប្រហារ មើលងាយមកដល់ថ្នាក់ដឹកនាំកម្ពុជា។ ខ្ញុំសូមបញ្ជាក់ថា ការប្រមាថមើលងាយនេះ គឺជនជាតិខ្លួនឯងទេសមនឹងទទួលអ្វីដែលខ្លួនប្រមាថមើលងាយចំពោះសម្ដេច ហ៊ុន សែន នោះ! គឺជនជាតិខ្លួនឯងទេ ដែលសមតែយកឈាមមកលាងជើងសម្ដេច ហ៊ុន សែន ហើយជនជាតិខ្លួនឯងទេ ដែលសមត្រូវគេកាត់កដោត ដើម្បីផ្ចាញ់ផ្ចាលនោះ»។


ទាក់ទងនឹងទំនាស់រ៉ាំរ៉ៃនៃប្រាសាទព្រះវិហារនេះ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា លោកនឹងជួយដល់ប្រទេសកម្ពុជា និងថៃ ដោះស្រាយទំនាស់នេះដោយសន្តិវិធី នៅពេលដែលលោកគ្រោងអញ្ជើញមកប្រទេសកម្ពុជានៅខែក្រោយនេះ៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia