ប្រមូលផ្តុំទិន្នន័យ និង រាល់ព័ត៌មានផ្សេងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តជំនាញកុំព្យូទ័រ ៕​សូមថ្លែងអំណរអរគុណចំពោះប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតំលៃចូលមកកាន់ គេហទំព័ររបស់មជ្ឈមណ្ឌលយើងខ្ញុំ ដែលមានទីតាំងនៅក្នុងបរិវេណវត្តនរាធិបតី ខាងត្បូងអង្គការសហសង្រ្គោះកម្ពុជា SCC ចំងាយប្រហែល៥០ម៉ែត្រ៕ សូមអភ័យទោសរាល់កំហុសឆ្គងដែលមាននៅក្នុងកូនគេហទំព័រនេះ និងរង់ចាំទទួលនូវមតិរិះក្នុងន័យស្ថាបនាទាំងអស់គ្នា ៕ ទាំងអស់គ្នាដើម្បីបច្ចេកវិទ្យា បច្ចេកវិទ្យាដើម្បីទាំងអស់គ្នា ៕

Monday, August 23, 2010

លោកថាក់ស៊ីនឈប់ធ្វើទីប្រឹក្សា រដ្ឋាភិបាលខ្មែរដោយជាប់រវល់




រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៣ សីហាថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានលាឈប់ពីមុខតំណែងរបស់លោកជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាហើយ។


មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ ថ្លែងថា ការលាឈប់ពីមុខតំណែងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជារបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺជាបទពិសោធន៍មួយ ដែលរដ្ឋាភិបាលគណបក្សប្រជាជន ត្រូវតែគិតឱ្យបានដិតដល់មុននឹងធ្វើអ្វីមួយ។ លោកបន្តថា ការតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ កន្លងមក បានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំង រវាងប្រទេសកម្ពុជា និងថៃ។ ក៏ប៉ុន្តែ លោកថាការលាលែងនេះជារឿងធម្មតា។


មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងថា ការលាឈប់ពីមុខតំណែងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គឺដោយសារតែលោក ថាក់ស៊ីន មមាញឹកនឹងការងារមុខជំនួញរបស់លោកពីប្រទេសមួយទៅប្រទេសមួយ ហើយមិនមានពេលគ្រប់គ្រាន់សម្រាប់បំពេញតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនៅប្រទេសកម្ពុជា។


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានការតែងតាំងពីរដ្ឋាភិបាលកម្ពុជា ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០០៩។ ក្នុងតួនាទីរបស់លោកជាទីប្រឹក្សា លោកបានផ្ដល់គំនិត ទស្សនាទាន និងបទពិសោធន៍ដល់រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍។


មន្ត្រីគណបក្សសមរង្ស៊ីថ្លែងថា បើទោះបីជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លាលែងដូច្នេះក្តី ក៏ប្រទេសកម្ពុជានៅតែមានអ្នកសេដ្ឋកិច្ចរបស់ជាតិខ្មែរជាច្រើនទៀត ដែលរដ្ឋាភិបាលត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព៕

No comments:

Post a Comment

Cambodian Students Association in Japan

Cambodian Culture Network

Cambodia's Border Committee

Modern Progressive Khmer

Barack Obama Biography

Thailand News

American Rehabilitation Ministries International (A.R.M)

Embassy of Japan in Cambodia