អ្នកតំណាងរាស្រ្តមណ្ឌលកំពត លោកស្រី មូរ សុខហួរ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងបញ្ជូនប្រតិភូជាន់ខ្ពស់របស់ខ្លួន ទៅធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការភ្ជាប់លក្ខខណ្ឌនានា ទៅនឹងជំនួយរបស់ប្រទេសមហាអំណាចមួយនេះផង។
អ្នកតំណាងរាស្រ្ត មូរ សុខហួរ មានប្រសាសន៍ដូច្នេះ នៅមួយថ្ងៃបន្ទាប់ពីបានផ្តល់ព័ត៌មានជាកសិណដល់គណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាកុងហ្ក្រេស ហើយបានជួបសន្ទនាជាមួយ លោកស្រី ហ៊ិល្លារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញានេះ ដោយបានឲ្យដឹងថា លោកស្រីរដ្ឋមន្រ្តីការបរទេស ហ៊ិល្លារី គ្លិនតុន ដែលជាភរិយាលោកអតីតប្រធានាធិបតី ប៊ីល គ្លិនតុន ផងនោះ តែងបានតាមដានព្រឹត្តិការណ៍ទាក់ទងនឹងលោកស្រីតំណាងរាស្រ្តជារៀងរហូតមក។
អ្នកតំណាងរាស្រ្ត មូរ សុខហួរ មានប្រសាសន៍ដូច្នេះ នៅមួយថ្ងៃបន្ទាប់ពីបានផ្តល់ព័ត៌មានជាកសិណដល់គណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាកុងហ្ក្រេស ហើយបានជួបសន្ទនាជាមួយ លោកស្រី ហ៊ិល្លារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញានេះ ដោយបានឲ្យដឹងថា លោកស្រីរដ្ឋមន្រ្តីការបរទេស ហ៊ិល្លារី គ្លិនតុន ដែលជាភរិយាលោកអតីតប្រធានាធិបតី ប៊ីល គ្លិនតុន ផងនោះ តែងបានតាមដានព្រឹត្តិការណ៍ទាក់ទងនឹងលោកស្រីតំណាងរាស្រ្តជារៀងរហូតមក។
លោកស្រី មូរ សុខហួរ បានឲ្យដឹងថា លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានទទួលយកសំណើរបស់លោកស្រី ដែលស្នើសុំឲ្យសហរដ្ឋអាមេរិកមានតួនាទីច្រើនជាងមុន ក្នុងការពិនិត្យស្ថានភាពបញ្ហាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ៖ «ក្រោយពីសវនាការជាមួយនឹងសភានៃសហរដ្ឋអាមេរិក ក្នុងនាមខ្ញុំជាអ្នកតំណាងរាស្រ្ដដែលទទួលរងគ្រោះនឹងការកាត់ទោសដោយអយុត្តិធម៌ពីតុលាការនៅប្រទេសកម្ពុជានេះ លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស ហ៊ិល្លារី គ្លិនតុន បានឲ្យខ្ញុំជួប ហើយនៅជំនួបនោះ លោកជំទាវបានលើកមកភ្លាមអំពីការយកចិត្តទុកដាក់ ពិសេសទៅលើករណីខ្ញុំ ក៏ដូចជាករណីនៃស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ខ្ញុំបានសុំលោកជំទាវ សូមឲ្យលោកជំទាវបញ្ជូននូវគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយអគ្គរដ្ឋទូតពិសេស ដែលលោកជំទាវរដ្ឋមន្រ្តី ហ៊ិល្លារី គ្លិនតុន បានបង្កើត ក្រោយពីលោកជំទាវបានកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស ដូច្នេះលោកជំទាវបានទទួលយកសំណើរបស់ខ្ញុំដោយវិជ្ជមាន»។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនសារតាមរយៈលោករដ្ឋមន្រ្តីការបរទេសកម្ពុជា ហោ ណាំហុង នៅពេលលោកបំពេញទស្សនកិច្ចនៅក្រុងញូវយ៉កនៅចុងខែកញ្ញានេះ ទាក់ទងនឹងលក្ខខណ្ឌនានា ជាពិសេសលក្ខខណ្ឌសិទ្ធិមនុស្ស ដែលប្រទេសអាមេរិកនឹងត្រូវភ្ជាប់ជាមួយជំនួយរបស់ខ្លួន។
សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅកម្ពុជាស្តីពីបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នោះ នឹងដឹកនាំដោយលោកស្រីអគ្គរដ្ឋទូតគោចរ Melanne Verveer ដែលជាតំណែងតែងតាំងឡើងសម្រាប់ធ្វើទំនាក់ទំនងបញ្ហាស្រ្តីនិងកុមារ សកម្មភាពដែលអ្នកតំណាងរាស្រ្ត មូរ សុខហួរ ធ្លាប់បានចូលរួមជាង ១០ឆ្នាំកន្លងមកនេះ។
ប្រតិភូនេះនឹងអមដំណើរដោយអគ្គនាយកនៃក្រសួងការបរទេសអាមេរិកព្រមដោយមន្រ្តីជាន់ខ្ពស់របស់ក្រសួងជាច្រើនរូបទៀត។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានភាពស្មើគ្នានៅចំពោះមុខច្បាប់អន្តរជាតិ។
លោកបន្ត ដោយបានវាយប្រហារធ្ងន់ៗទៅលើអ្នកតំណាងរាស្ត្រ មូរ សុខហួរ ថាការពឹងផ្អែកបរទេសឲ្យមកលូកលាន់បញ្ហាផ្ទៃក្នុងនៃប្រទេសកម្ពុជាបែបនេះ គឺជាការក្បត់ទៅនឹងពាក្យសម្បថរបស់ខ្លួននៅចំពោះមុខព្រះស្វេតច្ឆត្រ ៖ «ខ្ញុំឃើញថា ការបង្ហាញជាឧទាហរណ៍ល្អដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្វី ដែលពិភពលោកយល់ឃើញថា នីតិរដ្ឋត្រូវតែគោរព លោកជំទាវ មូរ សុខហួរ មិនបានឆ្លើយតបហ្នឹងទេ ជាពិសេសបានក្បត់នឹងសម្បថរបស់លោកជំទាវមុននឹងចូលតំណែងជាសមាជិកនៃរដ្ឋសភាហ្នឹង បានសច្ចាប្រណិធានថា ជាដាច់ខាតមិនអនុញ្ញាតឲ្យបរទេសណាមករំខាន ឬមកបង្គាប់បញ្ជានូវនយោបាយទាំងក្នុងស្រុក ទាំងក្រៅស្រុក។ ហើយជម្រាបជូនថា នៅពេលនេះ យើងនាំគ្នាកសាងនីតិរដ្ឋ មិនមែនត្រឹមតែនីតិរដ្ឋហ្នឹងទេ យើងកសាងឯករាជ្យ និងអធិបតេយ្យ ដែលជាប្រជាជាតិខ្មែរមួយ ដែលទើបតែចាកចេញពីថ្លុកនៃទឹកភ្នែកនិងឈាម។ ខ្ញុំមានចម្ងល់មួយ តើលោកជំទាវ មូរ សុខហួរ ចូលរួមក្នុងការកសាងនីតិរដ្ឋ និងការកសាងអ្វីដែលជាឯករាជ្យរបស់ប្រជាជាតិហ្នឹងដែរទេ? ឬមួយលោកជំទាវ មូរ សុខហួរ នឹកឃើញកាលពីដើម ដែលនាំខ្មែរមានការពិសោធជាមួយសហរដ្ឋអាមេរិក ដែលអ្នកនយោបាយជំនាន់ហ្នឹង បាននាំគ្រាប់បែករាប់ម៉ឺនតោនជះមកលើរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះ លោកជំទាវ ហ៊ិល្លារី គ្លិនតុន ហ្នឹង គាត់បាននិយាយដោយខ្លួនឯងផងដែរថា ទំនាក់ទំនងល្អ សហប្រតិបត្តិការល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក»៕
No comments:
Post a Comment