សមត្ថកិច្ចនគរបាលនៅស្រុកស្ទោង ខេត្តកំពង់ធំ បានអះអាងថា គេបានទទួលដីកាពីតុលាការខេត្តហើយដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ដែលសមត្ថកិច្ចបានកំណត់មុខសញ្ញាថាបានបាញ់សម្លាប់សកម្មជនបក្សសមរង្ស៊ី លោក ទូច ហូត កាលពីយប់ថៃ្ង៤ កញ្ញាកន្លងទៅនេះ នៅក្នុងឃុំចំណារលើ ស្រុកស្ទោង។
លោក សឹម ញឿន ជាអធិការរងនគរបាលស្រុងស្ទោង ខេត្តកំពង់ធំ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា លោកបានទទួលដីកាតាមចាប់ខ្លួនជនសង្ស័យម្នាក់ ប៉ុន្តែជនសង្ស័យនោះបានរត់គេចខ្លួនពីផ្ទះសម្បែងហើយកាលពីពេលថ្មីៗនេះ ៖ «តែម្នាក់ទេ ប៉ុន្តែយើងឃ្លាំមើលរាល់ថ្ងៃហ្នឹង តាំងពីហ្នឹងមកវាគេចខ្លួនបាត់ទៅ»។
លោក សឹម ញឿន ជាអធិការរងនគរបាលស្រុងស្ទោង ខេត្តកំពង់ធំ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា លោកបានទទួលដីកាតាមចាប់ខ្លួនជនសង្ស័យម្នាក់ ប៉ុន្តែជនសង្ស័យនោះបានរត់គេចខ្លួនពីផ្ទះសម្បែងហើយកាលពីពេលថ្មីៗនេះ ៖ «តែម្នាក់ទេ ប៉ុន្តែយើងឃ្លាំមើលរាល់ថ្ងៃហ្នឹង តាំងពីហ្នឹងមកវាគេចខ្លួនបាត់ទៅ»។
សុខ សេរី ៖ ប៉ុន្តែតាមពិតពីរនាក់? សឹម ញឿន ៖ ពីរ ប៉ុន្តែច្បាស់តែម្នាក់ហ្នឹង។ ឃ្លាំចាំមើលឲ្យតែឃើញនឹងអាលចាប់តែម្ដង។ សុខ សេរី ៖ ចាប់ពីបទអី? សឹម ញឿន ៖ មនុស្សឃាត មិនមែនជារឿងនយោបាយទេ។
លោក ទេព លឹម សមាជិកក្រុមប្រឹក្សាស្រុកស្ទោងខាងគណបក្សសមរង្ស៊ីដែលបានដឹងហេតុការណ៍ឃាតកម្មនោះ បានមានប្រសាសន៍ថា ជនសង្ស័យនៅក្នុងឃាតកម្មនោះគឺមានចំនួនពីរនាក់ ៖ «បើតាមសាក្សីអ្នកស្រុកឃើញ ពីរនាក់ ម្នាក់នាក់ឌុប ហើយម្នាក់នាក់បាញ់»។
សុខ សេរី ៖ តើលោកសំណូមពរយ៉ាងម៉េច? ទេព លឹម ៖ ខ្ញុំអត់មានសំណូមពរអីទេ គ្រាន់តែថា ចង់ឲ្យលោកខាងតុលាការហ្នឹងរកចាប់ខ្លួនឲ្យផង ព្រោះម្ចាស់ផ្ទះហ្នឹងគេអត់មានលទ្ធភាពអីទេ។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា អាដហុក បានមានប្រសាសន៍ថា ដំណើរស៊ើបអង្កេតរបស់លោកកំពុងតែដំណើរការនៅទ្បើយ។
លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា ៖ «ខាងយើងខ្ញុំមិនទាន់និយាយថា វាជារឿងនយោបាយឬក៏ជារឿងស្អីនៅឡើយទេ ប៉ុន្តែគ្រាន់តែថាយើងបានដឹង ខាងប៉ូលិសគេបានប្រាប់អ៊ីចឹងដែរ ហើយខាងយើងបានធ្វើសេចក្ដីរាយការណ៍មកថា ឃាតករត្រូវបានគេកត់សម្គាល់ហើយ។ ខាងយើងខ្ញុំមិនទាន់បានធ្វើការសន្និដ្ឋានថា តើវាមកពីហេតុផលអ្វីខ្លះ?»។
រីឯលោក ស៊ុន ធន់ ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំនៃគណបក្សសមង្ស៊ី បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ចមេត្តាចាប់ឃាតករពិតប្រាកដ ចាប់ឲ្យចំឃាតករពិតប្រាកដ ហើយសូមឲ្យផ្ដន្ទាទោសតាមច្បាប់»។
សូមជម្រាបថា លោក ទូច ហូត អាយុ៤៥ឆ្នាំ ជាសកម្មជនគណបក្សសមរង្ស៊ីនៅក្នុងភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានប្រភពអះអាងថា លោកត្រូវបានឃាតករបិទមុខចំនួនពីរនាក់បានជិះម៉ូតូមកឈប់នៅក្បែរផ្ទះ ហើយបានបាញ់សម្លាប់ចំនួនពីរគ្រាប់ កាលពីយប់ថៃ្ងទី៤ ខែកញ្ញាកន្លងទៅ នៅវេលាម៉ោង៧កន្លះយប់ នៅគ្រាដែលរូបលោកនិងក្រុមគ្រួសារអង្គុយទទួលទានបាយជុំគ្នានៅក្នុងផ្ទះ។
គណបក្សសមរង្ស៊ីបានចេញសេចក្តីថែ្លងការណ៍មួយកាលពីថៃ្ងទី៥ ខែកញ្ញាកន្លងទៅនេះ ថ្កោលទោសអំពើឃាតកម្មនោះ៕
No comments:
Post a Comment